khmer eng
  • ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា នៅទីក្រុងហ្សឺណែវ
     
    ចែករំលែក ៖

    នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាក្នុងក្របខណ្ឌនៃសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានការចូលរួមពីអគ្គលេខាធិការនៃសភាដែលមកពីបណ្តាប្រទេសចំនួន ១០០ ។
    កិច្ចប្រជុំសមាគមអគ្គលេខាធិការសភា ជាវេទិកាសម្រាប់អគ្គលេខាធិការនៃប្រទេសសមាជិកIPU ជួបប្រជុំពិភាក្សា និងចែករំលែកបទពិសោធន៍ នៃផ្តល់សេវាសភាប្រកបដោយប្រសិទ្ធិភាព និងការពង្រឹងបណ្តាញទំនាក់ទំនងក្នុងក្របខ័ណ្ឌសហភាពអន្តរសភា។
    ជាកិច្ចចាប់ផ្តើម កិច្ចប្រជុំបានប្រកាសទទួលសមាជិកថ្មីចំនួន ១៧រូប ដែលក្នុងនោះមាន ឯកឧត្តម ឡាយ សំកុល ផងដែរ។ អង្គប្រជុំក៏បានពិភាក្សា និងចែករំលែកបទពិសោធន៍លើប្រធានបទសំខាន់ៗរួមមាន៖ (១) នវានុវត្តន៍នៅក្នុងសភា, (២)ការចូលរួមដោយផ្ទាល់របស់ប្រជាជនជាមួយសភា, (៣) ដំណោះស្រាយលើបញ្ហាតួនាទីជាន់គ្នានៃ គណៈកម្មការជំនាញនៃសភានីមួយៗជួបប្រទះ, (៤) វិធាននិងនិតិវិធីសម្រាប់ការធ្វើដំណើររបស់សភា, និង (៥) ផលប្រយោជន៍ និងហានិភ័យក្នុងការប្រាស់ AI។
    អង្គប្រជុំក៏បានបោះឆ្នោតជ្រើសរើសអគ្គលេខាធិការសភាមកពីប្រទសអ៊ុយរ៉ាហ្កាយជាប្រធាន សមាគមអគ្គលេខាធិការសភា, អនុប្រធាន១រូប, និងសមាជិកគណៈកម្មាធិការប្រតិបត្តិ១រូប សម្រាប់អាណត្តិថ្មី។ ដោយឆ្នាំនេះ ជាខួបលើកទី ៨៥ ឆ្នាំនៃការបង្កើតសមាគមអគ្គលេខាធិការសភា លោកជំទាវ Tulia Ackson ប្រធានសហភាពអន្តរសភា បានផ្តល់កិត្តិយសថ្លែងសុន្ទកថាខ្លី ដោយបានផ្តោតលើតួនាទីដ៏សំខាន់របស់សមាគមអគ្គលេខាធិការសភា ក្នុងការរួមចំណែកពង្រឹងការងារការទូតសភាក្នុងក្របខណ្ឌ IPU។
    ក្នុងឱកាសកិច្ចប្រជុំនោះដែរ ឯកឧត្តម ឡាយ សំកុល ក៏បានឆ្លៀត៖ (១) ជួបសម្តែងការគួរសមជាមួយឯកឧត្តម Martin Chongon អគ្គលេខាធិការនៃសហភាពអន្តរសភា (IPU) និងឯកឧត្តម Najib EL KHADI ប្រធានសមាគមអគ្គលេខាធិការសភា, (២) ជួបជាមួយឯកឧត្តម Eric Tavernier អគ្គលេខាធិការនៃព្រឹទ្ធសភាបារាំង ដើម្បីថ្លែងអំណរគុណព្រឹទ្ធសភាបារាំង ដែលបានរៀបចំទស្សនកិច្ចការងាររបស់ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា និងប្រតិភូព្រឹទ្ធសភាកម្ពុជានៅសាធារណរដ្ឋបារាំងប្រកបដោយជោគជ័យ និងក៏បានលើកអំពីការបន្តពង្រឹងទំនាក់ទំនងឲ្យបានកាន់តែជិតស្និទ្ធរវាងព្រឹទ្ធសភាទាំងពីរ, និង(៣) បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការសភាមកពីបណ្តាប្រទេសជាមិត្តរួមមានវៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី តួកគី កាតា និងប៊ូតង់ ផងដែរ។

    ប្រភព៖ អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ